មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលីទាំង២០នាក់ និងសម្តែងសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុដ៏សោកសង្រេង នៅបញ្ជជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បើកការដ្ឋានពង្រីកសាខាជ្រោយចង្វារកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយបន្ថែមអគារសិក្សាទី៣ ដើម្បីទទួលសិស្សានុសិស្សឱ្យកាន់តែច្រើន ឆ្លើយតបទៅនឹងកំណើនតម្រូវការការអប់រំប្រកបដោយគុណភាពបន្ទាប់ពីបានបើកដំណើរការកាលពីឆ្នាំ ២០១៩។
ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់លោកគ្រូ អ្នកគ្រូថ្មីសម្រាប់វគ្គសិក្សាថ្មីទី៨៣ ជាមួយនឹងការប្រគល់វិញ្ញាបនបត្រគ្រូឆ្នើមលើកទី៦ ជូនជាកិត្តិយសដល់លោកគ្រូ អ្នកគ្រូដែលបានបំពេញកាតព្វកិច្ចក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពកាលពីវគ្គសិក្សាកន្លងទៅ។
មជ្ឈមណ្ឌលភាសា Aii សូមស្វាគមន៍សិស្សានុសិស្សទាំង១០ សាខានៅថ្ងៃនេះ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មកកាន់វគ្គសិក្សាថ្មីទី៨៣។ បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍នៃថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរដ៏រីករាយ សិស្សរបស់យើង បានត្រលប់មកសាលាវិញដោយការីករាយ ក្នុងវគ្គសិក្សាថ្មីនេះ។
ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នឈានមុខគេក្នុងវិស័យអប់រំ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មីរបស់ខ្លួ។
កម្មវិធី Skyfest 2.0 ដោយ Bay of Lights នៅខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) រួមជាមួយនឹងសាលាចំនួនប្រាំមួយផ្សេងទៀត បានចូលរួមជាមោទនភាពក្នុងកម្មវិធី Skyfest ដែលប្រារព្ធឡើងនៅ Bay of Lights កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច លើកទី១០ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ( Aii ) គឺជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍អំពីភាពស្ទាត់ជំនាញខាងការបញ្ចេញសំឡេងភាសាអង់គ្លេសក្នុងចំណោមសិស្សរៀនភាសាអង់គ្លេស។
ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានប្រារព្វពិធីបើកការដ្ឋានសាងសង់សាខាចំការដូង បានប្រារព្ធឡើងនៅថ្ងៃនេះ ដើម្បីអបអរសាទរការចាប់ផ្តើមសាងសង់។
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ, សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO) បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៥ នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង (ការិយាល័យ កណ្តាល) ។
ដំណើរកម្សាន្តប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii) កាលពីថ្ងៃទី ៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់លោកគ្រូ អ្នកគ្រូ គណៈកម្មការកម្មវិធីសិក្សា និងបុគ្គលិកជាង ២៣០នាក់។
ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) សហការជាមួយ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំវេទិកាសាធារណៈលើកទីមួយរបស់ខ្លួនក្រោមប្រធានបទ «ជើងឯកនៃភាពចម្រុះនៅកន្លែងធ្វើការ»
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា Aii មានសេចក្តីសោមនស្សយ៉ាងខ្លាំងដែល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាទីគោរពរបស់ខ្លួនត្រូវបានផ្តល់កិត្តិយសដោយបានទទួលបណ្ណសរសើរគ្រូឆ្នើម និងបុគ្គលិកឆ្នើមពី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
Aii ដែលជាស្ថាប័នភាសាឈានមុខគេក្នុងប្រទេសកម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ច របស់ស្ថាប័ន Sekolah Menengah Kebangsaan Jalan Tiga Bandar Baru Bangi (JATISS) មកពីប្រទេសម៉ាឡេស៊ី។
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និងជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា
វត្តមានរបស់មិត្តភក្តិ និងគណៈប្រតិភូមកពីប្រទេសម៉ាឡេស៊ីរបស់យើង ដែលសុទ្ធតែជាអ្នកអប់រំផ្នែកភាសាអង់គ្លេស ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត Khairul Husna បានធ្វើឱ្យមជ្ឈមណ្ឌលភាសា Aii សាខា Mao Tse Tong កាន់តែមានភាពប្រសើរឡើង។
ភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីសំខាន់របស់មាតាបិតាក្នុងការចិញ្ចឹមកូនពីអាយុ ១៣ ដល់២០ឆ្នាំ» ដោយទទួលបានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយ និងសិស្សានុសិស្ស។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានរៀបចំកិច្ចប្រជុំតម្រង់ទិស (New Term Orientation) សម្រាប់វគ្គសិក្សាថ្មីទី៨២ សម្រាប់គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលា។ នេះគឺជាវេទិការដ៏រស់រវើកសម្រាប់ការពិភាក្សាការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងយុទ្ធសាស្ត្ររដ្ឋបាល ដែលស្របតាមការប្តេជ្ញាចិត្តរបស់ Aii ចំពោះការអប់រំប្រកដោយគុណភាព។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) រៀបចំកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មី សម្រាប់វគ្គសិក្សាថ្មី ៨២។
ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានប្រារព្ធខួបលើកទី ១៩ របស់ខ្លួនជាមួយការប្រគំតន្ត្រីសប្បុរសធម៌ «Aii Road to 2 Decades: Concert for a Cause» ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងសម្លេងហ៊ោកញ្ជ្រៀវពីទស្សនិកជន