ចក្ខុវិស័យ
ផ្តល់ជូននូវការអប់រំភាសាបរទេសនៃអនាគត ការបណ្តុះភាពច្នៃប្រឌិត ការផ្លាស់ប្តូរវប្បធម៌ និងឧត្តមភាពនៃការអភិវឌ្ឍដោយចីរភាព។
បេសកកម្ម
ផ្តល់ឱ្យសិស្សានុសិស្សនូវការបង្រៀនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ សម្ភារឧបទេសសិក្សា សម្បូរបែប និងឱកាសសម្រាប់ភាពជោគជ័យពេញមួយជីវិត។
តម្លៃស្នូលរបស់ អេ អាយ អាយ
ការគោរព
- យើងឱ្យតម្លៃលើសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់រូប ដោយប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជាអាជីព។
ភាពស្មោះត្រង់
- យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ភាពតម្លាភាព និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងក្នុងរាល់សកម្មភាពទាំងអស់។
ឧត្តមភាព
- យើងខិតខំពង្រឹងស្តង់ដារខ្ពស់បំផុតក្នុងការបង្រៀន និងការរៀនសូត្រ ដោយជំរុញខ្លួនឯងឱ្យអភិវឌ្ឍជាប្រចាំ។
បរិយាបន្ន
- យើងបើកចិត្តទូលាយទទួលយកភាពចម្រុះ និងធានាថាគ្រប់គ្នាទទួលបានការស្វាគមន៍ ការឱ្យតម្លៃ និងការគាំទ្រយ៉ាងពេញលេញ។
កិច្ចសហការ
- យើងជឿជាក់លើការធ្វើការងារជាក្រុម៖ រវាងសិស្ស បុគ្គលិក និងសហគមន៍ទាំងមូល ដើម្បីបង្កើតលទ្ធផលកាន់តែប្រសើរជាមួយគ្នា។
ក្តីមេត្តាករុណា
- យើងបង្ហាញនូវក្តីស្រឡាញ់រាប់អាន ជួយយកអាសាគ្នា និងបង្កើតបរិយាកាសសាលារៀនដែលពោរពេញដោយការយកចិត្តទុកដាក់។
ការសិក្សាពេញមួយជីវិត
- យើងពង្រឹងការចង់ចេះចង់ដឹង និងការលូតលាស់ជាប្រចាំ ទាំងក្នុងនិងក្រៅថ្នាក់រៀន។
ការទទួលខុសត្រូវ
- យើងទទួលខុសត្រូវលើរាល់សកម្មភាព និងការសម្រេចចិត្តរបស់យើង ព្រមទាំងជួយតម្រង់ទិសសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវស្មារតីនេះដូចគ្នា។
ការបង្កើតថ្មី និងនវានុវត្តន៍
- យើងលើកទឹកចិត្តដល់គំនិតច្នៃប្រឌិត ភាពបត់បែន និងការគិតបែបពិចារណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ការចូលរួមក្នុងសហគមន៍
- យើងបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្រុមគ្រួសារសិស្ស និងសហគមន៍ជុំវិញ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ។
ការយល់ចិត្ត
- យើងខិតខំស្វែងយល់ពីអ្នកដទៃ និងឆ្លើយតបវិញដោយការយកចិត្តទុកដាក់ និងការគោរព។
ភាពធន់
- យើងបណ្តុះបណ្តាល និងធ្វើជាគំរូក្នុងឆ្លើយតប និងងើបឈរឡើងវិញពីបញ្ហាប្រឈម ព្រមទាំងរៀនសូត្រឱ្យកាន់តែរឹងមាំពីឧបសគ្គទាំងឡាយ។