មជ្ឈមណ្ឌលភាសា Aii ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងក្នុងស្រុក។ ជារួម មជ្ឈមណ្ឌលភាសា Aii មានកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនយ៉ាងសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការដោយឡែក និងផ្សេងៗគ្នារបស់អ្នកសិក្សាគ្រប់វ័យ និងគ្រប់កម្រិត ដោយចែកចេញជា២ប្រភេទ៖ ចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មនុស្សពេញវ័យ និងចាប់ពីអ្នកដែលមិនទាន់មានមូលដ្ឋានសោះ រហូតដល់បេក្ខជនត្រៀមប្រឡងតេស្ត TOEFL។
តាមរយៈ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មជ្ឈមណ្ឌលភាសា Aii តែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការទទួលខុសត្រូវសង្គម (CSR) ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងក្នុងកម្រិតជាតិ និងសកលលោក។ ជាផ្នែកមួយនៃកម្មវិធីដើម្បីសង្គម ក្នុងវិស័យអប់រំ Aii ផ្តល់ជូនអាហារូបករណ៍រហូតដល់ ៧៥% សម្រាប់ពេញមួយវគ្គសិក្សា។
កម្មវិធីនេះមានគោលបំណងបំពាក់បំប៉នដល់សិស្សវិទ្យាល័យរដ្ឋ និងនិស្សិតសាកលវិទ្យាល័យនូវជំនាញភាសា ជំនាញទន់ និងគុណវុឌ្ឍិ ដែលសិស្សានុសិស្សត្រូវការសម្រាប់ការសិក្សា អាជីព និងការងារ។ ក្រៅពីនេះ មជ្ឈមណ្ឌលភាសា Aii ក៏មានផ្តល់ជូនអាហារូបករណ៍ សម្រាប់ការចុះឈ្មោះ ជាក្រុមផងដែររួមមាន អាហារូបករណ៍ ២០% សម្រាប់ការចុះឈ្មោះសិស្ស ២ នាក់ អាហារូបករណ៍ ៣០% សម្រាប់ការចុះឈ្មោះសិស្ស ៣ នាក់ និង អាហារូបករណ៍ ៤០% សម្រាប់ការចុះឈ្មោះសិស្សចាប់ពី ៤ នាក់ឡើងទៅក្នុងពេលជាមួយគ្នា។
1. What is Aii Language Center and what is their Scholarship Program?
Aii Language Center offers the highest quality education with both international and local standards. Aii offers a wide range of English and Chinese language programs to meet the varying needs of learners of all ages and levels, from kindergarten to adult learners, and from absolute beginners to TOEFL candidates. Through Mengly J. Quach Education, Aii is constantly active in Corporate Social Responsibility (CSR) and has been recognised locally and globally. As part of its CSR in education, Aii offers up to 75% scholarships valid for one term. This program aims to equip public high school and university students with the language skills, soft skills and proficiency that they need for studies, career and work. Aside from this, Aii also offers group enrollment: 20% scholarships for 2 students, 30% for three students and 40% for four or more students enrolled together.
គណៈកម្មការអាហារូបករណ៍នឹងធ្វើការវាយតម្លៃ ព្រមទាំងជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួនរួមមាន កម្រិតភាសាអង់គ្លេស ពិន្ទុសិក្សាមុនៗ និង ពិន្ទុ ពីការសម្ភាសន៍ខ្លី ហើយគណៈកម្មការអាហារូបករណ៍រក្សាសិទ្ធិក្នុងការផ្ដល់អាទិភាព លើល័ក្ខខ័ណ្ឌដូចជា សមភាពយេនឌ័រ អាទិភាពលើសិស្សពីមកពីខេត្ត និងសិស្សមានផលលំបាក ព្រមទាំងភាពទំនេរ នៃថ្នាក់នៅមជ្ឈមណ្ឌលភាសា Aii សម្រាប់សាខាដែលបេក្ខជនដាក់ពាក្យ។
2. What are the selection criteria?
The Selection Committee will assess and make selections based on English language proficiency level and academic performance and short interview result. Aii reserves the right to exercise discretion on priorities such as gender equity, students from provincial areas and disadvantaged backgrounds, as well as the availability of classes at applicable levels at Aii campuses.
អាហារូបករណ៍នេះ នឹងត្រូវផ្ដល់ជូនរយៈពេល ពេញមួយវគ្គសិក្សា។
3. How long is the scholarship duration?
The scholarship duration is one term.
សិស្សដែលត្រូវបានជ្រើសរើស អាចជ្រើសរើសម៉ោងសិក្សាដែលខ្លួនពេញចិត្ត នៅក្នុងថ្នាក់រៀនវេនល្ងាច ឬថ្នាក់រៀននៅចុងសប្តាហ៍។
4. If I am selected, how many hours do I study per day and how many days per week?
Selected students can choose their preferred study timeslot in the evening classes or weekend classes.
បេក្ខជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា មានសិទ្ធិដាក់ពាក្យអាហារូបករណ៍នេះទាំងអស់គ្នា។ ប៉ុន្តែចំពោះបេក្ខជនដែលត្រូវបានជ្រើសរើសមកពីតាមបណ្តាខេត្ត អាចជ្រើសរើសសិក្សាបានតែនៅសាខាខេត្តតាកែវ ឬសាខាខេត្តសៀមរាប តែប៉ុណ្ណោះ។
5. If I live in the province, am I eligible to apply and will I have to move to Phnom Penh to study if I am selected?
All applicants in Phnom Penh and in every province across Cambodia are eligible to apply. Selected applicants from provinces can choose to study in Takeo or Siem Reap only.
6. Can I apply for this scholarship?
7. What is the application process?
ទេ មិនមែននោះទេ! ការវាយតម្លៃសមត្ថភាពភាសាត្រូវធ្វើឡើង ដើម្បីធានាថាសិស្សដែលទទួលបានអាហារូបករណ៍អាចចូលរៀនក្នុងកម្រិតថ្នាក់ ដែលសមស្របនឹងសមត្ថភាពភាសាអង់គ្លេសបច្ចុប្បន្នរបស់ពួកគេ។
8. Does the placement test result determine whether I get the scholarship?
No. It is not the only criterion. The placement test is to ensure that, if successful, students can be offered a scholarship at the correct level appropriate for their current English language ability.
ទេ សិស្សានុសិស្សមិនចាំបាច់បង់ប្រាក់ឡើយ ព្រោះដំណើរការនៃការដាក់ពាក្យ និងធ្វើតេស្តវាយតម្លៃសមត្ថភាព នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃ។
9. Do I have to pay to apply?
No, you do not have to pay. The application process and placement test are free of charge.
សម្រាប់អាណាព្យាបាលដែលមានបុត្រធីតា មានអាយុ ១៤ ឆ្នាំ ឬក្រោមនេះ អាចដាក់ពាក្យសុំអាហារូបករណ៍តំណាងឲ្យបុត្រធីតារបស់ខ្លួនបាន។
10. Can I apply on behalf of my child?
Yes. Parents whose child is 14 years old or below can apply for this scholarship on behalf of their child.