ប្រវត្តិមជ្ឈមណ្ឌលភាសា អេ អាយ អាយ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០០៥ ក្នុងគោលបំណងលើកកម្ពស់ និងពង្រីកវិសាលភាពនៃការអប់រំផ្នែកភាសាបរទេសប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។ ចាប់ផ្តើមពីសាខាដំបូងនៅលើមហាវិថី ម៉ៅសេទុង មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានពង្រីកខ្លួនយ៉ាងរហ័សរហូតដល់ ១២ សាខា ដោយផ្តល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេស និងភាសាចិនប្រកបដោយរចនាសម្ព័ន្ធច្បាស់លាស់ រួមទាំងវគ្គបណ្តុះបណ្តាលត្រៀមចូលសាកលវិទ្យាល័យ ជំនាញប្រាស្រ័យទាក់ទងក្នុងប្រព័ន្ធការងារ ការអភិវឌ្ឍសមត្ថភាពគរុកោសល្យគ្រូបង្រៀន និងសេវាកម្មប្រឡងវាស់ស្ទង់សមត្ថភាពភាសាយ៉ាងសម្បូរបែប។
Jan
21
2005
Aii Language Center was founded and the Mao Tse Tong Campus began operations.
Jan
21
2005
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានក្លាយជាមជ្ឈមណ្ឌលតេស្ត TOEFL iBT ជាផ្លូវការក្នុងប្រទេសកម្ពុជា។
Oct
30
2013
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកដំណើរការកម្មវិធីសិក្សាភាសាចិនទូទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៣។
Apr
17
2014
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកសាខាទី២ របស់ខ្លួននៅទួលគោក
Sep
26
2015
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹង សាខាមួយទៀតនៅចាក់អង្រែ
Jul
16
2016
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកTESOL House របស់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
Feb
13
2019
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកសម្ពោធសាខាចោមចៅ
May
08
2019
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកសម្ពោធសាខាផ្សារថ្មី
Jul
31
2019
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបើកដំណើរកម្មវិធីសិក្សាភាសាថៃ (បច្ចុប្បន្នត្រូវបានផ្អាកដំណើរការ)
Oct
16
2019
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្ពោធសាខាជ្រោយចង្វារ
Nov
06
2019
អាយស៊ីអុីអេស ខេមបូឌា (សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ) ត្រូវបានបង្កើតឡើង
Jun
28
2022
SOGO Cambodia ត្រូវបានបង្កើតឡើង
Jul
17
2022
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធសាខាខេត្តសៀមរាប
Oct
20
2022
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធ សាខាខេត្តតាកែវ
Aug
18
2023
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធ សាខាសែនសុខ
Oct
27
2023
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធ សាខាច្បារអំពៅ
Sep
16
2024
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធ សាខាចំការដូង
Sep
20
2024
មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្ភោធ សាខាទួលសង្កែ