ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

នាពេលបច្ចុប្បន្ននេះ សិស្ស-និស្សិតកម្ពុជា ស្គាល់ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT, Google Gemini និងកម្មវិធីសិក្សាដូចជា Khanmigo របស់ Khan Academy មុនពេលដែលមាតាបិតា និងសាលារៀន សិក្សាពីផលវិជ្ជមាន និងអវិជ្ជមាន របស់AI ទៅលើសិស្សានុសិស្សទាំងនោះ ទៅទៀត។ AI ទាំងនេះពិតជាមានប្រយោជន៍ខ្លាំង តែវាក៏ផ្តល់ហានិភ័យខ្ពស់ផងដែរ ហើយផលល្អ ឬមិនល្អ អាស្រ័យទាំងស្រុងលើរបៀបដែលសិស្សប្រើប្រាស់ AIទាំងនោះ។

ប្រសិនបើប្រើប្រាស់ត្រូវផ្លូវ AI អាចធ្វើអ្វីៗដែលថ្នាក់រៀនធម្មតាមិនអាចធ្វើបាន៖ វាអាចបង្ហាត់សិស្ស និងណែនាំសិស្សអំពីចម្លើយ នៅកណ្ដាលយប់។ ក្រៅពីនេះ វាអាចពន្យល់មេរៀនដដែលៗ និងផ្ដល់នូវវិធីពន្យល់មេរៀនសម្បូរបែប ដើម្បីតម្រូវទៅតាមប្រាជ្ញា និងរបៀបគិតពិចារណា របស់សិស្ស។ មួយវិញទៀត AI អាចផ្តល់មតិកែលម្អភ្លាមៗលើវេយ្យាករណ៍ និងការសរសេរ, ហើយAIអាចបត់បែនទៅតាមល្បឿនយល់ដឹងរបស់សិស្សម្នាក់ៗ។ សម្រាប់សិស្សនៅតាមខេត្តដាច់ស្រយាល ដែលពុំសូវមានគ្រូបង្រៀនភាសាអង់គ្លេស ពូកែៗទៅដល់ ការប្រើប្រាស់AI បានត្រឹមត្រូវ អាចបង្កើតឱកាសស្មើភាព ក្នុងការរៀនសូត្រ រវាងសិស្សទីក្រុង និងជនបទដាច់ស្រយាល។

ផ្ទុយទៅវិញ បើប្រើប្រាស់មិនត្រឹមត្រូវ សិស្សនឹងឈប់គិត និងពឹងទាំងស្រុកលើAI ព្រោះការគិតត្រិរិះ ពិចារណានេះហើយ ដែលជាគ្រឹះសំខាន់ នៃការអប់រំ។ សិស្សដែលប្រាប់ AI ឱ្យសរសេរអត្ថបទតែងសេចក្តីជំនួសខ្លួន នឹងមិនបានអនុវត្តការសរសេរនោះទេ។ ប៉ុន្តែ សិស្សដែលសួរ AI ឱ្យពន្យល់ពីហេតុផលនៅពីក្រោយគំនិតណាមួយ រួចសរសេរអត្ថបទនោះដោយខ្លួនឯង គឺជាអ្នកដែលបានរៀនសូត្រពិតប្រាកដ។

សម្រាប់មាតាបិតា ដំណោះស្រាយដ៏មានប្រយោជន៍បំផុតមិនមែនជាការបិទសិទ្ធិមិនឱ្យកូនប្រើប្រាស់AI នោះទេ ហើយអ្វី ដែលមាតាបិតា គួរតែពិភាក្សាជាមួយ កូនៗ គឺរបៀប ដែល កូនៗប្រើប្រាស់AI ថាវាផ្ដល់ផលវិជ្ជមាន ឬអវិជ្ជមាន។ មាតាបិតា អាចសាកឆែកមើលប្រវត្តិ នៃការសន្ទនា របស់កូនៗ ជាមួយAI ហើយបើ កូនៗសួរវែកញែករកហេតុផលច្រើន នៅក្នុងការសន្ទនា នោះគឺជា សញ្ញាណដ៏ល្អមួយ។ តែបើ កូនៗសួរយកចម្លើយតែម្ដង ពីAI នេះគឺជាអ្វី ដែលមាតាបិតាគួរសួរនាំ និងក្រើនរំលឹកកូន របស់ខ្លួន៕

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់មាតាបិតា និងសិស្សានុសិស្សដែលស្វែងរកការអប់រំភាសាប្រកបដោយគុណភាព។ យើងមានផ្តល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់គ្រប់វ័យ ភាសាចិន សម្រាប់សិស្សដែលមានអាយុចាប់ពី៨ឆ្នាំឡើងទៅ ថ្នាក់ភាសាអង់គ្លេស សម្រាប់សាកលវិទ្យាល័យ ដែលបើកសម្រាប់សិស្សអាយុ១៦ឆ្នាំឡើង និងវគ្គសិក្សាជំនាញផ្សេងៗដូចជា TOEFL, HSK និង TESOL ជាដើម។

ដើម្បីស្វែងយល់បន្ថែម សូមអញ្ជើញមកកាន់សាខា អេ អាយ អាយ ដែលនៅជិតលោកអ្នកបំផុត ឬផ្ញើអ៊ីមែលមកកាន់៖ info@aii.edu.kh 

ត្រៀមខ្លួនចុះឈ្មោះហើយឬនៅ? ចុចទីនេះដើម្បីចុះឈ្មោះ៖ https://aii.edu.kh/register-now

ចែករំលែក