នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាច្បារអំពៅ សិស្សថ្នាក់ Kid 02 បានចូលរួមក្នុងសកម្មភាព រៀនផ្អែកលើគម្រោង (PBL) ដ៏ទាក់ទាញមួយ ដែលមានចំណងជើង (ការធ្វើផ្ទះពីប្រអប់ក្រដាស់) ។ គម្រោងប្រកបដោយភាពច្នៃប្រឌិតនេះ បានលើកទឹកចិត្តសិស្ស ឱ្យអនុវត្តការស្រមើលស្រមៃ និងការធ្វើការជាក្រុមរបស់ពួកគេ ដើម្បីសង់ផ្ទះគំរូខ្នាតតូច ដោយប្រើប្រាស់ប្រអប់កែច្នៃ និង សម្ភារៈសិប្បកម្ម។
អំឡុងពេលធ្វើគម្រោងនេះ សិស្សបានសហការគ្នាដើម្បី រចនា តុបតែង និងធ្វើបទបង្ហាញផ្ទះរបស់ពួកគេ។ ពួកគេបានពិភាក្សាអំពីគំនិតចែករំលែក ទំនួលខុសត្រូវ និងបានប្រើប្រាស់ភាសាអង់គ្លេស ដើម្បីពិពណ៍នាអំពី ពណ៍ រូបរាង បន្ទប់ និងគ្រឿងសង្ហារឹម។ នេះមិនត្រឹមតែបានពង្រឹងវាក្យសព្ទរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបានបង្កើន ជំនាញទំនាក់ទំនង និងជំនាញសហការ របស់ពួកគេផងដែរ។
វិធីសាស្ត្រ PBL បានជួយឱ្យសិស្សរៀនតាមរយៈបទពិសោធន៍ ដោយភ្ជាប់មេរៀនក្នុងថ្នាក់ទៅនឹងការអនុវត្តក្នុងជីវិតពិត។ វាបានជំរុញភាពច្នៃប្រឌិត ការគិតពិចារណា និងការដោះស្រាយបញ្ហា ដែលជាជំនាញសំខាន់ៗសម្រាប់អ្នកសិក្សាវ័យក្មេង។
ជារួមគម្រោង «ការធ្វើផ្ទះពីប្រអប់ក្រដាស់» គឺជាបទពិសោធន៍សិក្សាដ៏រីករាយ និងមានន័យ ដែលបានឆ្លុះបញ្ចាំងពីស្មារតីនៃការរៀនផ្នែកលើគម្រោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាច្បារអំពៅ ដែលសិស្សបានរៀនតាមរយៈការអនុវត្ត និងរីកចម្រើនតាមរយៈកាច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ៕
មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាស្ថាប័នផ្តល់ការអប់រំ ដែលមានកម្មវិធីសិក្សាជាភាសា អង់គ្លេស(English) ចិន (Chinese) និងវគ្គសិក្សាឯកទេសដូចជា TOEFL, HSK, និង TESOL។
ដើម្បីសិក្សាព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលនៅជិតលោកអ្នក ឬផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ info@aii.edu.kh។
ត្រៀមខ្លួនចុះឈ្មោះហើយឬនៅ? សូមចុចទីនេះដើម្បីចុះឈ្មោះ៖ https://aii.edu.kh/register-now




