វគ្គសិក្សាបំប៉ន និងការប្រឡងតេស្ត
តេស្ត TOEFL iBT
TOEFL ITP គឺជាតេស្តសរសេរលើក្រដាស ដើម្បីវាយតម្លៃសមត្ថភាពភាសាអង់គ្លេសរបស់អ្នករៀនភាសាអង់គ្លេស និងមិនមែនជាជនជាតិដើម។ វិទ្យាល័យ មហាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនប្រើវាដើម្បីវាយតម្លៃសិស្សមុននឹងទទួលចុះឈ្មោះ ឬមុនពេលបញ្ចប់ការសិក្សា។ សិស្សានុសិស្សក៏អាចប្រើប្រាស់វាសម្រាប់ដាក់ពាក្យអាហារូបករណ៍ សុំទិដ្ឋាការ និងស្វែងរកការងារ។
តេស្ត TOEFL ITP
TOEFL iBT គឺជាតេស្តមួយដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក និងតេស្តមួយសម្រាប់សិស្សានុសិស្សប្រើប្រាស់ដើម្បីសិក្សានៅក្រៅប្រទេស។ សាកលវិទ្យាល័យ
ជុំវិញពិភពលោកប្រើប្រាស់វាដើម្បីវាយតម្លៃសមត្ថភាពភាសាអង់គ្លេសរបស់សិស្សានុសិស្ស។ TOEFL iBT គឺជាស្ពានចម្លងសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។
តេស្ត TOEFL Junior
TOEFL Junior គឺជាតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសរបស់សិស្សនៅថ្នាក់មធ្យមសិក្សា។ វាជាការផ្តល់ព័ត៌មានលម្អិតអំពីការរីកចម្រើនរបស់សិស្សានុសិស្ស និងការលូតលាស់នៃជំនាញភាសាអង់គ្លេសរបស់ពួកគេ។
តេស្ត TOEIC
ជារៀងរាល់ឆ្នាំមានអ្នកធ្វើតេស្តប្រហែល 7 លានអ្នក TOEIC គឺជាស្តង់ដាសកលលើជំនាញភាសាអង់គ្លេសនៅកន្លែងធ្វើការ។ ស្ថាប័នជាង 14,000 បានប្រើប្រាស់តេស្ត TOEIC ដើម្បីវាយតម្លៃជំនាញភាសាអង់គ្លេស និងសក្តានុពលបុគ្គលិករបស់ខ្លួន។
ការត្រៀមប្រឡងតេស្ត TOEFL
TOEFL Prep គឺត្រូវបានផ្តល់ជូននៅចុងបញ្ចប់នៃកម្មវិធីសិក្សាភាសា អង់គ្លេសទូទៅ ដើម្បីរៀបចំឱ្យសិស្សានុសិស្សត្រៀមប្រឡងតេស្ត TOEFL។ ការធ្វើបែបនេះគឺជួយឱ្យសិស្សានុសិស្សយល់ដឹង និងសុំាជាមួយនឹងរចនាសម្ព័ន្ធនៃការប្រឡងតេស្ត TOEFL និងផ្តល់ឱ្យពួកគេនូវលំហាត់អនុវត្តជាបន្តបន្ទាប់ និងពិនិត្យមើលលើលក្ខណៈផ្សេងនៃការប្រឡង។