ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រាប់តាំងពីការជូនផ្កាឈូកទៅកាន់មាតាបិតា ក្នុងកម្មវិធីបញ្ចប់ការសិក្សាថ្នាក់ Pre-kid 4 រហូតដល់ការច្រៀងខារ៉ាអូខេ និងការធ្វើការ៉េមយ៉ាងសប្បាយរីករាយ សិស្សានុសិស្សរបស់យើងនៅ Aii ទួលសង្កែ បានឆ្លងកាត់ពេលវេលាដ៏មានន័យ និងមិនអាចបំភ្លេចបានជាមួយលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិ ជាពិសេសគឺអ្នកមានគុណទាំងទ្វេ នៅក្នុងថ្ងៃចុងក្រោយនៃវគ្គសិក្សា។

សកម្មភាពទាំងនេះប្រហែលជាបានបញ្ចប់ទៅមែនពិត ប៉ុន្តែការចងចាំពីភាពសប្បាយរីករាយ និងស្នាមញញឹមដ៏បរិសុទ្ធរបស់ប្អូនៗម្នាក់ៗនឹងស្ថិតស្ថេរជារៀងរហូត។

រាល់អនុស្សាវរីយ៍ល្អៗ ស្នាមញញឹម និងសំណើចក្អាកក្អាយទាំងអស់នេះ បានបន្ថែមថាមពលថ្មីយ៉ាងពេញលេញសម្រាប់ប្អូនៗ ក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់វគ្គសិក្សាថ្មីខាងមុខ។

សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់គ្នា ទទួលបានការសម្រាកលំហែកាយយ៉ាងស្រស់ស្រាយអំឡុងពេលវិស្សមកាលនេះ ហើយយើងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នាត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ!

ចែករំលែក