
នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) កម្មវិធីសិក្សា Pre-Kid ប្រើប្រាស់កម្មវិធីសិក្សាម៉ុនតេសូរី (Montessori) ដែលបង្រៀនមេរៀនជីវិតជាក់ស្តែង និងការប្រើប្រាស់ញាណដើម្បីបណ្តុះចំណេះភាសាអង់គ្លេស។ លើសពីនេះដំណឹងល្អសម្រាប់អ្នកអាណាព្យាបាលគឺមាតាបិតា-អ្នកអាណាព្យាបាលអាចបង្រៀន កូនៗអំពីមេរៀនបែបម៉ុនតេសូរីនេះ ក្រោយសិស្សចេញពីរៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បាន។
សកម្មភាព ងាយៗនៅផ្ទះដូចតទៅនេះអាចជួយពង្រឹងអ្វីដែលកុមារបានរៀននៅក្នុងថ្នាក់រៀន។ ការបែងចែកវត្ថុតាមទំហំ ឬពណ៌ ដូចជាឧបករណ៍Cylinder blocks និងBrown Stairs ដែលប្រើក្នុងការបង្វឹកញាណទាំង៥របស់កម្មវិធីសិក្សា Pre-Kid។ ការរៀនបែបម៉ុនតេសូរី ជាមួយការបង្រៀនតាមឧបករណ៍ដែលមានតម្លៃសមរម្យទាំងនេះ អាចជួយពង្រឹងចំណេះដឹងអំពីពាក្យពេចន៍ ព្រមទាំងជួយពង្រឹងការផ្តោតអារម្មណ៍ និងការគ្រប់គ្រងចលនារបស់សិស្ស។ លើសពីនេះ ភារកិច្ចប្រចាំថ្ងៃដូចជាការជួយរៀបចំអាហារសម្រន់សម្រាប់កូនសិស្សខ្លួនឯង ជួយជំរុញជំនាញផ្គូផ្គងនិងរៀបចំតាមលំដាប់លំដោយ ហើយសិស្សក៏បានរៀនពាក្យថ្មីនៅក្នុងបរិបទជាក់ស្តែងផងដែរ។
ការបង្រៀនកូនបែបម៉ុនតេសូរីម្យ៉ាងទៀត គឺការអានសៀវភៅជាមួយមាតាបិតា ការនិយាយរៀបរាប់ពីទម្លាប់ប្រចាំថ្ងៃ និងការសួរសំណួរងាយៗ ដែលសុទ្ធតែផ្តល់ឱកាសកាន់តែច្រើន ឱ្យកុមារក្នុងការស្តាប់ ឆ្លើយតប និងបង្កើនទំនុកចិត្តលើភាសារបស់ពួកគេ។ ពេលវេលាទាំងនេះ ទោះបីតិចតួចឬ ខ្លីៗក្ដីអាចរួមបញ្ចូលគ្នា នឹងធ្វើឱ្យការរស់នៅផ្ទះជាមួយមាតាបិតាធម្មតា ក្លាយជាឱកាសរៀនបន្ថែម បន្ទាប់ពីសិស្សត្រូវបានបង្វឹកនៅ Aii។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ទទួលបានការគាំទ្រ ទំនុកចិត្តខ្ពស់ពី សិស្សានុសិស្ស អ្នកអាណាព្យាបាល ទៅលើកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារតូច (Pre-Kid Program), សម្រាប់កុមារ (Kid Program) និងមនុស្សពេញវ័យ (GEP និងEFC)។ មជ្ឈមណ្ឌលក៏ផ្តល់ជូននូវថ្នាក់ភាសាចិនទូទៅ (General Chinese Program) ផងដែរ។ ផ្អែកលើកម្មវិធីសិក្សារបស់យើង ក៏បង្ហាញឱ្យឃើញដែរថា Aii បានវិវត្តខ្លួនទៅជាគ្រឹះស្ថានផ្ដល់ការអប់រំទូលំទូលាយមួយ ព្រមទាំងមានគោលដៅធំ ដែលលើសពីការបង្រៀនត្រឹមភាសា ព្រោះយើងផ្ដល់ឱកាសជាច្រើនផ្សេងទៀតដល់សិស្សានុសិស្ស។ ដូចដែលយើងបានដឹង ក្រៅពីជាមជ្ឈមណ្ឌលប្រឡងតេស្តផ្លូវការ HSK និង TOEFL ហើយនោះ, Aii ក៏គាំទ្រដល់ការសិក្សារបស់សិស្សទៅបរទេសតាមរយៈកម្មវិធីនានា ដូចជា SOGO (Study Overseas Go Overseas) និង ICES Cambodia ព្រមទាំងមានកិច្ចសហការជាមួយស្ថាប័នអប់រំល្បីៗ រួមមាន National Geographic Learning និង Oxford University Press ផងដែរ។ មជ្ឈមណ្ឌលក៏មានកម្មវិធីTESOL House ដែលជាថ្នាក់គរុកោសល្យ ទទួលស្គាល់ដោយ Intesol Worldwide និង ALAPផងដែរ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សូមអញ្ជើញសិស្សានុសិស្ស មាតាបិតានិងអ្នកអាណាព្យាបាលទាំងអស់ មកចុះឈ្មោះចូលរៀនសម្រាប់វគ្គសិក្សាទី ៩៣ (Term 93) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ ទាំងថ្នាក់ភាសាអង់គ្លេស និងភាសាចិន។
ដើម្បីចុះឈ្មោះចូលរៀន សូមបំពេញបែបបទតាមរយៈ៖ https://www.aii.edu.kh/register-now ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 011 388 868 / 093 217 217 ឬផ្ញើអ៊ីមែលទៅកាន់ info@aii.edu.kh។



