ភាសាអង់គ្លេសសម្រាប់សាកលវិទ្យាល័យ (EFC)
ស្ពានឆ្លងទៅកាន់ភាពជោគជ័យនៅថ្នាក់សាកលវិទ្យាល័យរបស់អ្នក
កុំត្រៀមត្រឹមភាសាអង់គ្លេស។
សូមត្រៀម សម្រាប់ថ្នាក់សាកលវិទ្យាល័យ។
សិស្សទូទៅ ភាគច្រើនអាចប្រើប្រាស់ភាសាអង់គ្លេសបាន ប៉ុន្តែមានតិចតួចណាស់ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់៖
- ការសរសេរបែបស្រាវជ្រាវ (Academic Research Writing)
- ការជជែកវែកញែក និងលើកហេតុផលបែបតក្កវិជ្ជា
- ការចូលរួមក្នុងសិក្ខាសាលា និងការពិភាក្សាបែបបច្ចេកទេស
- ការវាយតម្លៃ និងការប្រឡងក្នុងកម្រិតឧត្តមសិក្សា
- ការប្រឡង TOEFL ឱ្យទាន់ពេលវេលាកំណត់
ហេតុអ្វីត្រូវជ្រើសរើស EFC?
EFC មិនមែនគ្រាន់តែជា៖
- ថ្នាក់រៀនភាសាអង់គ្លេសទូទៅ (ESL)
- វគ្គត្រៀមប្រឡង TOEFL តែមួយមុខ
- ឬកម្មវិធីសិក្សាបែបកម្សាន្តនោះទេ
តែវាគឺជាស្ពានចម្លងដែលត្រូវបានរៀបចំយ៉ាងច្បាស់លាស់ ដើម្បីជំរុញសមត្ថភាពសិស្សពី៖
តើអ្នកណាខ្លះគួរចុះឈ្មោះសិក្សា?
- សិស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ឬកំពុងរៀនចាប់ពីថ្នាក់ទី ១០ ឡើងទៅ
- សិស្សដែលមានបំណងបន្តការសិក្សានៅសកលវិទ្យាល័យក្នុងស្រុក
- សិស្សដែលគ្រោងនឹងទៅសិក្សានៅក្រៅប្រទេស
ប្រសិនបើគោលដៅ របស់ប្អូនៗ គឺជាថ្នាក់សាកលវិទ្យាល័យ — EFC គឺជាស្ពានឆ្លងរបស់ប្អូនៗហើយ នៅពេលនេះ។
លក្ខខណ្ឌនៃការចុះឈ្មោះ
- កម្រិតភាសាអង់គ្លេសចាប់ពី CEFR B1 ឡើងទៅ
- ត្រូវឆ្លងកាត់ការប្រឡងវាស់ស្ទង់សមត្ថភាព (Placement Test)
- ការធ្វើតេស្តផ្នែកសរសេរបែប Academic (តម្រូវឱ្យធ្វើជាចាំបាច់)
កាលវិភាគសិក្សា
ថ្ងៃសិក្សា៖ ច័ន្ទ ពុធ សុក្រ
រយៈពេល៖ ៩០ នាទី ក្នុងមួយម៉ោងសិក្សា
សរុប៖ ១០ សប្ដាហ៍ក្នុងមួយវគ្គសិក្សា (សរុប ៤ វគ្គ ស្មើនឹង ៤០ សប្ដាហ៍)
មាននៅសាខាម៉ៅសេទុង និងទួលគោក
លទ្ធផលដែលសិស្សទទួលបាន (BEST Academic Outcomes)
ក្រោយបញ្ចប់ការសិក្សា ៤០ សប្ដាហ៍ សិស្សនឹងទទួលបាន៖
✔ ការកើនឡើងកម្រិតភាសាពី B1 ទៅដល់ B2+/C1
✔ សមត្ថភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់ពិន្ទុ TOEFL iBT 4.5–5.0
✔ បញ្ចប់គម្រោងស្រាវជ្រាវ (Research Project) តាមស្តង់ដារ
✔ សមត្ថភាពឡើងធ្វើបទបង្ហាញ និងការពារនិក្ខេបបទ
✔ ទទួលបាននូវ Portfolio ការងារសិក្សាផ្ទាល់ខ្លួន
✔ ឥតគិតថ្លៃ ការប្រឡង TOEFL iBT
ដំណាក់កាលនៃកម្មវិធីសិក្សា
| កម្រិត | ការវិវត្ត CEFR | គោលដៅ TOEFL iBT (1–6) | រយៈពេល | ខ្លឹមសារសិក្សា |
|---|---|---|---|---|
| EFC 1 | B1 → B1+ | 3.5 | ១០ សប្ដាហ៍ | មូលដ្ឋានគ្រឹះសិក្សា និងជំនាញស្នូល |
| EFC 2 | B1+ → B2 | 3.5–4.0 | ១០ សប្ដាហ៍ | ការអានបែបសិក្សា និងការសរសេរអត្ថបទ |
| EFC 3 | B2 → B2+ | 4.0–4.5 | ១០ សប្ដាហ៍ | ជំនាញសិក្សារួមបញ្ចូលគ្នា និងការស្រាវជ្រាវ |
| EFC 4 | B2+ → C1 | 4.5–5.0 | ១០ សប្ដាហ៍ | គម្រោងស្រាវជ្រាវ, សិក្ខាសាលា និងជំនាញ TOEFL |
ដំណាក់កាលទី ១៖ មូលដ្ឋានគ្រឹះការសិក្សាកម្រិតខ្ពស់ (២០ សប្ដាហ៍)
ក្នុងដំណាក់កាលនេះ សិស្សនឹងរៀន៖
- រៀនពាក្យបច្ចេកទេសដែលចាំបាច់ក្នុងសកលវិទ្យាល័យ
- របៀបសរសេរកថាខណ្ឌ និងអត្ថបទកម្រិតខ្ពស់
- ការប្រើប្រាស់ឯកសារយោង និងការសរសេរតាមទម្រង់ APA
- បច្ចេកទេសកត់ត្រាពីការបង្រៀនរបស់សាស្ត្រាចារ្យ (Lecture Note-taking)
លទ្ធផល៖
សិស្សឡើងដល់កម្រិត B2 និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាស៊ីជម្រៅ។
ដំណាក់កាលទី ២៖ ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា (២០ សប្ដាហ៍)
ក្នុងដំណាក់កាលនេះ សិស្សនឹងរៀន៖
- ការវិភាគព័ត៌មានពីសៀវភៅ និងអត្ថបទស្រាវជ្រាវ
- របៀបសរសេរនិក្ខេបបទ និងការជជែកការពារគំនិត
- ការអនុវត្តវិញ្ញាសា TOEFL
- ការបណ្ដុះទម្លាប់សិក្សាដោយឯករាជ្យ
លទ្ធផល៖
សិស្សមានទំនុកចិត្តខ្ពស់ និងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់សកលវិទ្យាល័យ។
ផលប្រយោជន៍ នៃថ្នាក់ EFC
មិនដូចកម្មវិធី ESL ទូទៅ កម្មវិធី EFC នេះគឺ
✔ មានបែបបទច្បាស់លាស់
✔ បែងចែកជាកម្រិត
✔ ផ្ដោតលើសមត្ថភាព និងជំនាញ
✔ ផ្ដោតលើការបង្កើតប្រវត្តិរូបសិក្សា
✔ ស្រដៀងនឹងថ្នាក់សាកលវិទ្យាល័យ
នេះគឺជាពេលដែលភាពស្ទាត់ជំនាញ ជួបជាមួយឧត្តមភាព នៃការអប់រំ។
ស្ពានឆ្លងទៅកាន់ថ្នាក់សាកលវិទ្យាល័យ
EFC ច្របាច់បញ្ចូល៖
- កម្មវិធីត្រៀម សម្រាប់ថ្នាក់សាកលវិទ្យាល័យកម្រិតអន្តរជាតិ
- ការបង្កើតប្រវត្តិរូបបែប Academic
- ការវាស់វែងសមត្ថភាពជាទៀតទាត់
- កំណត់គោលដៅច្បាស់លាស់ សម្រាប់ថ្នាក់សាកលវិទ្យាល័យ
សិស្សបញ្ចប់ថ្នាក់ EFC ជាមួយលទ្ធផលដូចជា៖
- សមត្ថភាពដែលអាចវាស់វែងបាន
- ភាពត្រៀមខ្លួន សម្រាប់ថ្នាក់ TOEFL
- បង្កើតប្រវត្តិរូបសិក្សាបែប Academic ដែលច្បាស់លាស់
- ទិសដៅច្បាស់លាស់ សម្រាប់ថ្នាក់សាកលវិទ្យាល័យ
នេះគឺជាកម្មវិធីសិក្សា ដែលពុំធ្លាប់មាន! EFC ផ្ដល់ឱ្យដូចតទៅ៖
- លាយបញ្ចូលការប្រលង TOEFL (ត្រួតពិនិត្យ ដោយប្រព័ន្ធ Learning Management System)
- ប្រព័ន្ធវាយតម្លៃប្រវត្តិរូបសិក្សា
- មុខវិជ្ជា ដែលមានបែបបទច្បាស់លាស់ សម្រាប់សាកលវិទ្យាល័យ (ក្នុងស្រុក និងអន្តរជាតិ)
- ការសរសេរបែបស្រាវជ្រាវ និងបែបសិក្សា
- ជំនាញបច្ចេកទេស និងការត្រៀមខ្លួនរួចរាល់សម្រាប់ថ្នាក់សាកលវិទ្យាល័យ
- ការអនុវត្តការនិយាយបែប Academic និងបែបអំណះអំណាង
អនាគតថ្នាក់សាកលវិទ្យាល័យរបស់ប្អូនៗ ចាប់ផ្ដើមនៅទីនេះ
កន្លែងសិក្សា មានកំណត់តាមថ្នាក់នីមួយៗ។
កក់ការធ្វើតេស្ដចូលរៀននៅថ្ងៃនេះ។
ចុះឈ្មោះឥលូវនេះ៖
ចុះឈ្មោះឥឡូវនេះ
ពុំចាំបាច់រៀនថ្នាក់ពីរបី ក្នុងពេលតែមួយដើម្បីត្រៀមសម្រាប់សាកលវិទ្យាល័យនោះទេ។
EFC ផ្ដល់ជំនាញដែលប្អូនៗត្រូវការ — នៅក្នុងកម្មវិធីតែមួយ។
ថ្នាក់ភាសាអង់គ្លេស សម្រាប់សាកលវិទ្យាល័យរបស់ Aii រួមបញ្ចូលការបង្រៀនអំពីភាសាអង់គ្លេសបែប Academic ជំនាញស្រាវជ្រាវ និងការត្រៀមប្រលង TOEFL — ទាំងអស់នេះ នៅក្នុងកម្មវិធីតែមួយដែលមានការរៀបចំច្បាស់លាស់។